ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានប្រចាំថ្ងៃ

User Rating: 4 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Inactive

(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានពន្យល់ថា អំណាចដឹកនាំប្រទេសនៅកម្ពុជា គឺកើតឡើងពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌, យើងបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស មិនមែនបានមកដោយឯកឯងទេ ប្រជាពលរដ្ឋជាម្ចាស់អំណាច ដោយបោះឆ្នោត៥ឆ្នាំម្តង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ។

ព័ត៌មានប្រចាំថ្ងៃ

User Rating: 4 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Inactive

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានពន្យល់ដល់ ពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ដែលត្រឹមត្រូវសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានល្ងាចនេះ។

សម្រាប់ព័ត៌មានបន្ថែមសូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មាន របស់គ.ជ.ប ដូចខាងក្រោម៖

ព័ត៌មានប្រចាំថ្ងៃ

User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែមិថុនា បណ្ណព័ត៌មានអ្នកបោះឆ្នោតចំនួន៥៦៩,៧០៤សន្លឹក ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋអ្នកបោះឆ្នោតចំនួន៥៦៩.៧០៤នាក់ ដល់ក្នុងភូមិឋានផ្ទាល់ (ចំនួនបណ្ណព័ត៌មានអ្នកបោះឆ្នោត ស្មើនឹងចំនួនអ្នកបោះឆ្នោត)។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងចំណោមបណ្ណព័ត៌មានអ្នកបោះឆ្នោតសរុប ៨,៣៨០,២១៧សន្លឹក គ.ជ.ប បានចែកដល់ដៃអ្នកបោះឆ្នោតនៅទូទាំងប្រទេសបានចំនួន ៥៦៩,៧០៤នាក់ហើយ ស្មើនឹង ៦.៨% នៃចំនួនបណ្ណព័ត៌មានអ្នកបោះឆ្នោតសរុប។

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមបណ្ដាភូមិប្រជាពលរដ្ឋ ធ្វើឡើងចាប់ពីថ្ងៃទី០៦ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧។

លោកបន្តថា ប្រសិនបើចែកមិនទាល់អស់ទេ បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ នឹងបន្តចែករហូតដល់ថ្ងៃទី២៧ ខែកក្កដា ប៉ុន្តែប្រជាពលរដ្ឋអ្នកបោះឆ្នោតត្រូវទៅទទួលនៅ សាលាឃុំ-សង្កាត់ដែលខ្លួនរស់នៅរៀងៗខ្លួន។ ទោះចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតមិនទាន់អស់ក៏ដោយ ក៏ដំណើរការនៃការចែកបណ្ណព័ត៌មាននេះ ត្រូវតែបិទបញ្ចប់ត្រឹមថ្ងៃទី២៧ ខែកក្កដានោះតែម្ដង។ តែលោក ហង្ស ពុទ្ធា បានបង្ហាញការរំពឹងទុកថា យ៉ាងហោចណាស់ក៏បានច្រើនជាង ៨០% ដែរ។

លោកបញ្ជាក់ថា បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ មានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកបោះឆ្នោត ក្នុងការដឹងពីព័ត៌មាននានាពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ ប៉ុន្តែប្រជាពលរដ្ឋអ្នកបោះឆ្នោតមិនអាចយកបណ្ណព័ត៌មាននេះ ទៅបោះឆ្នោតបានឡើយ ពោលមានតែអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបម្រើដល់ការបោះឆ្នោតប៉ុណ្ណោះ ដែលប្រជាពលរដ្ឋអ្នកបោះឆ្នោតអាចយកទៅបោះឆ្នោតបាន៕

ព័ត៌មានប្រចាំថ្ងៃ

User Rating: 3 / 5

Star ActiveStar ActiveStar ActiveStar InactiveStar Inactive

(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប្រែង សាវុធ ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំប្រកាសសេចក្តីណែនាំរួម រវាងក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជូនដល់អាជ្ញាធរ កងកម្លំាងមានសមត្ថកិច្ច និងគណបក្សនយោបាយទាំង១៧គណបក្ស នៅក្នុងខេត្តកំពង់ធំ ឲ្យបានជ្រាបនូវសេចក្តីណែនាំរួមចំនួន៦ចំណុចធំៗ ដើម្បីយកទៅអនុវត្ត ក្នុងអំឡុងមុនពេល និងក្រោយការបោះឆ្នោត។

ក្នុងកិច្ចប្រជុំប្រកាសសេចក្ដីណែនាំរួមនោះដែរ គឺធ្វើយ៉ាងណាសម្រួលដល់យុទ្ធនាការឃោសនា និងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦ ដែលនឹងចូលមកដល់នៅថ្ងៃ២៩ ខែកក្កដាខាងមុខនេះ ដើម្បីធានាឲ្យដំណើរការបោះឆ្នោតប្រព្រឹត្ត ទៅដោយរលូនប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ។

លោក ប្រែង សារុធ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលតែងតែផ្តល់កិច្ចសហការល្អ ដល់គណៈកម្មាការរៀបចំការបោះឆ្នោត ក្នុងចរាចរលិខិតស្នាមកន្លងមក និងបានបញ្ជាក់ថា ភ្នាក់ងារ និងអ្នកសង្កេតការណ៍គណបក្សនយោបាយនីមួយៗ នៅក្នុងការិយាល័យបោះឆ្នោត ត្រូវមានការយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីធានាឲ្យការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៦នេះ ប្រព្រឹត្តិទៅឲ្យបានល្អ ក្នុងនោះគណបក្សនយោបាយទាំង១៧គណបក្សក្នុងខេត្តកំពង់ធំ ក៏ត្រូវអនុវត្តតាមច្បាប់របស់ គ.ជ.ប និងមានប្រតិទិនច្បាស់លាស់ ក្នុងការហែរក្បួនឃោសនាស្វែងរកសម្លេងឆ្នោត ដោយមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក នៅពេលហែរក្បួនឃោសនាជួបគ្នានៅកន្លែងណាមួយ។

លោក សុខ លូ បានលើកឡើងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានត្រៀមកងកម្លាំងមានសមត្ថកិច្ចរួចជាស្រេច សម្រាប់ការពារនូវសុខសុវត្តិភាព ក្នុងអំឡុងមុនពេល និងក្រោយការបោះឆ្នោត ដោយត្រូវគោរពអនុវត្តតួនាទីរបស់ខ្លួន ដែលបានកំណត់ជាពិសេស គឺការពារការិយល័យបោះឆ្នោតឲ្យបានល្អស្រប ទៅតាមច្បាប់របស់ គ.ជ.ប។

លោកបន្ថែមទៀតថា អាជ្ញាធរ និងកងកម្លំាងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណៈងាយស្រួល ព្រមទាំងផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ ដល់គណបក្សនយោបាយនានា ក្នុងការធ្វើសកម្មភាពនយោបាយរបស់ខ្លួនដោយស្របច្បាប់ និងស្របតាមគោលការណ៍ការណែនាំរបស់ គ.ជ.ប ដែលនឹងត្រូវផ្តល់សិទ្ធិ និងសេរីដល់គណបក្សនយោបាយទាំងអស់ ធ្វើការឃោសនាស្វែងរកសំឡេងឆ្នោត ចាប់ពីថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់ ក្នុងការដឹកនាំប្រទេស ដើម្បីកំណត់ជោគវាសនារបស់ប្រទេសជាតិ ដែលអាចថែរក្សាការពារបានកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន និងប្រជាពលរដ្ឋអាចរស់នៅបានសុខដុមរមនាផងដែរ៕

Tags: ,

ព័ត៌មានប្រចាំថ្ងៃ

User Rating: 5 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Active

(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ ​បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វ​ផ្សាយ​ស្តី​ពី​ផែន​​ការ ការពារ​ក្នុងអំឡុង​ដំណើរការ​បោះឆ្នោត ​ជ្រើសរើស​តំ​ណាង​​រាស្រ្តអាណតិ្ត​ទី៦ ក្រោមអធិ​បតីភាព ​លោក វ៉ី សំណាង អភិបាល​អភិបាល​​ខេត្តកំពង់ស្ពឺ​​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងមានការ​ចូលរួមពី ​លោកមេបញ្ជាការកងកម្លាំងទាំង៣ អភិបាល​ក្រុង ស្រុកទាំង៨ មេឃុំ ចៅសង្កាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល​។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគបាលខេត្តកំពង់ស្ពឺ ក៏​បានឡើង​អាននូវ ​ផែនការ​​លេខ ១៤/១៨ ​ចុះថ្ងៃទី៣០ ខែ​ឧសភា ឆ្នាំ២០១៨ ស្ដីពីពង្រាយកម្លាំងការពារ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ របស់គណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺផងដែរ​​។

បន្ថែមពីនេះ លោក ព្រំ គីមថៃ ប្រធានគណៈកម្មការរៀបចំ​ការបោះឆ្នោត​ខេត្ត បានអាន​ច្បាប់ស្តីពីការ​បោះឆ្នោត និងលើកយកខ្លឹមសារ​មួយចំនួនដែល​ពាក់ពន្ធ័ទៅ និងច្បាប់បោះ​ឆ្នោតដូចជា៖ សិទ្ធរបស់​គណបក្ស​នយោបាយ ពេលយុទ្ធនាការ​ចុះឃោសនាបោះ​ឆ្នោត ការចូល​រួមអង្កេត​ការរាប់​សន្លឹកឆ្នោត និងសកម្មភាព​ផ្សេងទៀត ក្នុងកិច្ច​ដំណើរការ​បោះឆ្នោត។ ដើម្បីឲ្យយល់បន្ថែម​ទៀត ក្នុងការ​អនុវត្តស្រប​តាមការណែរ​នាំ របស់គ.ជ.បក៏ដូចជា​ច្បាប់បោះឆ្នោត។​

ជាមួយគ្នានេះ លោក វ៉ី សំណាង បានចាត់ទុកការ​ប្រជុំនៅ​ពេលនេះមាន​សារៈ​សំខាន់ណាស់ និងបានផ្តល់ការយល់ដឹង​បន្ថែម សម្រាប់យក​ទៅអនុវត្តឲ្យ​កាន់តែមាន​ប្រសិទ្ធភាពខ្ពស់ ប៉ុន្ដែ​ត្រូវពង្រឹងកិច្ចសហការ ចាត់វិធានការរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈគ្រប់សកម្មភាព របស់ភ្នាក់ងារ និងបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដែលទៅបោះឆ្នោត​។

បើតាមលោកអភិបាលខេត្ត ក្រុមការងារទាំងអស់ ត្រូវចាត់ចែង​តាមដានត្រួតពិនិត្យសភាពការណ៍ និងសុំអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្នុងករណីមានការអុកឡុក ការគំរាមកំហែង និងអំពើហិង្សាល្មើសច្បាប់ផ្សេងៗ ដែលនាំឲ្យរាំងស្ទះ ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ​និងត្រូវផ្តល់ព័ត៌មាន ឬរបាយការណ៍ជាប្រចាំ អំពីស្ថានភាពសន្តិសុខ សុវត្ថិភាពជុំវិញដំណើរការ នៃការបោះឆ្នោតឲ្យបានទៀងទាត់ ចាប់ពីពេលនេះតទៅ។ បន្ថែមពីនេះ ត្រូវចាត់ចែងរៀបចំកិច្ចប្រជុំចម្រុះ ក្នុងគោលដៅជួបពិភាក្សា និងស្វែងរកដំណោះស្រាយសមស្រប និងការចាត់វិធានការណ៍ផ្សេងៗ ដើម្បីបង្ការទប់ស្កាត់ និងកាត់បន្ថយឲ្យបានរាល់បញ្ហាទំនាស់ ឬក៏បាតុភាពនានា ដែលអាចនឹងកើតមានឡើងជាយថាហេតុ។

លោក វ៉ី សំណាង ក៏បានផ្តាំផ្ញើ​​ដល់​ប្រធាន​គណៈកម្មការ​រៀបចំការបោះឆ្នោត​ខេត្ត ត្រូវអនុវត្ត​ឲ្យបានល្អទាំងការដឹក​ជញ្ជួនហិបឆ្នោត និងសន្លឹកឆ្នោត​ទៅការិយាល័យ​បោះឆ្នោត និងក្រោយពេល​រាប់​សន្លឹក​​ឆ្នោត ដឹកហិប​ទៅទីស្នាក់​ការគណៈកម្មា​ធិការរៀបចំបោះ​ឆ្នោតខេត្ត កម្លាំង​ការពារឲ្យបាន​ម៉ត់ចត់ ហើយលោកសង្ឃឹមថា​​គណបក្ស​នយោ​បាយ កម្លាំងមាន​សមត្ថកិច្ច​ អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ អង្គការសង្គម​ស៊ីវិល និងប្រជា​ពលរដ្ឋ​ទាំងអស់ រួមសហការ​គ្នាល្អធ្វើឲ្យការ​បោះឆ្នោតដំណើរ​ការដោយ​រលូន​ សេរីយុត្តិធម៌​​ស្រប​តាមបែប​លទ្ធិប្រជា​ធិបតេយ្យ៕

សារព័ត៌មាន គ.ជ.ប

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778