ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានប្រចាំថ្ងៃ

User Rating: 4 / 5

Star ActiveStar ActiveStar ActiveStar ActiveStar Inactive

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសឱ្យ ថៅកែរោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ភោជនីយដ្ឋាននានា បង្កលក្ខណៈងាយស្រួលដោយអនុញ្ញាតឱ្យនិយោជិតរបស់ខ្លួន ទៅបោះឆ្នោតជាតិ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

សេចក្តីអំពាវវនាវរបស់គ.ជ.ប បានឱ្យដឹងថា «ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួន ស្របតាមច្បាប់ គ.ជ.ប សូមអំពាវនាវ ចំពោះម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយ៍ដ្ឋាន និងគ្រឹះស្ថានទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយសម្រួល និងបង្កលក្ខណៈងាយស្រួលអនុញ្ញាឱ្យនិយោជិត កម្មករ កម្មការិនី បានធ្វើដំណើរទៅមកដើម្បីបានទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅតាមឃុំ/សង្កាត់ដែលខ្លួនបានចុះឈ្មោះបោះឆ្នោត»។

គ.ជ.ប ក៏សង្ឃឹមដែរថា ម្ចាស់អាជីវកម្មទាំងអស់ នឹងអនុវត្តតាមសេចក្តីអំពាវនាវនេះផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖

ព័ត៌មានប្រចាំថ្ងៃ

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក នឹងដឹកនាំក្រុមមន្ត្រី គ.ជ.ប ចុះបញ្ជ្រាបការយល់ដឹងស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដល់សិស្ស-និស្សិត គុរសិស្ស គរុនិស្សិត និងសាស្ត្រចារ្យប្រមាណ ១,៦០០នាក់ នៅខេត្តបាត់ដំបង រយៈពេលមួយថ្ងៃ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។

ព័ត៌មានប្រចាំថ្ងៃ

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីរាយនាម បក្សនយោបាយ និងបេក្ខជនឈរឈ្មោះ នៅតាមមណ្ឌលរាជធានីខេត្ត និង សិទ្ធិទទួលបាននូវការការពារសុវត្ថិភាពរបស់បេក្ខជន នៅព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា ខាងមុខនេះ ខាងមុខនេះ ក្នុងទីស្តីការ គ.ជ.ប៕

ព័ត៌មានប្រចាំថ្ងៃ

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ប្រមាណ១៣៧.៨០២នាក់ ដើម្បីបម្រើការងារ តាមគណៈកម្មការការិយាល័យបោះឆ្នោតទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

ព័ត៌មានប្រចាំថ្ងៃ

User Rating: 0 / 5

Star InactiveStar InactiveStar InactiveStar InactiveStar Inactive

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសថា ខ្លួននឹងរៀបចំបង្ហាញអំពីដំណើរការបោះពុម្ភសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។

សារព័ត៌មាន គ.ជ.ប

មន្ត្រី​​​ទទួល​បន្ទុក​​គេហទំព័រ​៖ 096 69 09 778